កោះកុង៖ នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ មានករណីក្រឡាប់យន្តប្រភេទ៥តោន កិនមនុស្សស្លាប់ និងរបួសមនុស្សជាច្រើននាក់ ដោយសារដាច់ហ្វ្រាំង ខណៈពេលធ្វើដំណើរពីស្រែអំបិល ទៅកាន់កោះកុង។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងមនុស្ស ១៦នាក់រងរបួសធ្ងន់ស្រាល។ រថយន្តហោះត្រូវបានសមត្ថកិច្ចរាយការណ៍មកថា ជារថយន្តដឹកកម្មករ និងគ្រឿងសំណង់។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ច បានចុះមកអន្តរាគមន៍ ដោយហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
មតិយោបល់