បាវិត៖ ជនសង្ស័យ២នាក់ ក្នុងនោះមាន ឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែលសមាជិកក្រុមប្រឹក្សាក្រុងបាវិត ត្រូវបានកម្លាំងនគរបាលក្រុងបាវិត ធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងករណីបំភ្លៃឯកសារសាធារណៈ សំបុត្របញ្ជាប់កំណើត ដោយដាក់ថា ខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook ធ្វើឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំង៕



មតិយោបល់