ព័ត៌មានជាតិ

គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​

កណ្តាល៖ មានករណីឃាត់កម្មដ៏​ភ្ញាក់ផ្អើលមួយ​​បានកើតឡើង​​នៅ​ខេត្តកណ្តាល​ ដោយ​ស្ត្រីម្នាក់ត្រូវបានគេ​ចាក់សម្លាប់​​យ៉ាង​អនោច​អធ័មដេកស្លាប់​ក្នុងថ្លុកឈាម ។​
ស្ត្រីដែល​ត្រូវបានគេ​ចាក់សម្លាប់នេះ​មានឈ្មោះ ផែន សុផានី អាយុ២៣ ឆ្នាំ ត្រូវបានគេ​ចាក់សម្លាប់រហូតដល់​២៨​កន្លែង ដោយ​ហេតុការណ៍នេះ ដែរ​បានកើតឡើង​នៅវេលាម៉ោង​០៦ព្រឹក ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅចំណុចភួមិ​ស្វាយ តានី ឃុំព្រែកគយ ស្រុក​ស្អាត​ ខេត្តកណ្តាល។​
បើតាមសម្តី​សមត្ថកិច្ចបានប្រាប់​ឲ្យដឹងថា ស្ត្រីដែល​ត្រូវបានគេ​ចាក់សម្លាប់នេះ​មានឈ្មោះ ផែន សុផានី ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​​នៅ​សាលា​ប៊ែលធី នៅក្រុង​តាខ្មៅ​ ដោយឃាត់កចាក់សម្លាប់មានមុខរបួស​ដល់២៨កន្លែង​។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវ​ជ្រាវវែករកមុខ​ជនសង្ស័យ ដើម្បីមកកាត់ទោស​តាមផ្លូវច្បាប់​៕​

851335165_14449_58089793029167701851333774_15289_592431926379329105

មតិយោបល់