ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ

ភ្នំពេញ​៖ ផលិតកម្ម BKS នៅព្រឹកមិញនេះ បានធ្វើការក្រុងពាលីរឿងថ្មីរបស់ខ្លួន ដែលជា​ស្នាដៃទី​២ ដោយចាយទុន​ មិនក្រោម៧ម៉ឺនដុល្លារឡើយ ។​
លោក ឈុន សុវណ្ណភក្តី ដែល​ជាចាងហ្វាងផលិតកម្ម និងផលិតករវ័យក្មេង បាន​ឲ្យដឹងថា សម្រាប់សាច់រឿងនេះ ត្រូវចាយទុន ជាង​៧ម៉ឹនដុល្លារ លើសាច់រឿងទី១ ក្រោមចំណងជើងថា «ដៃគូកម្ចាត់ខ្មោច​» ។​

សុវណ្ណភក្តី បានប្រាប់បន្តឲ្យដឹងថា «រឿងនេះមានតារាល្បីៗចូលរួមថតក្នុងនោះ មានលោក ទេព រិនដារ៉ូ អ្នកស្រី ប៉ែន សុផានី តាចេក តាសង់ហ្ស៊ីស នាយពាង នាយកណ្តុរ កញ្ញា គីម ច័ន្ទបូរមី និង​តារាប្រុស្រីជាច្រើនទៀត​» ។​
ចាងហ្វាងវ័យក្មេងរូបនេះ បានថ្លែងបន្តថា «វណ្ណកម្មទី​២ ចាយមិនក្រោម​៧​ម៉ឹនដុល្លារនោះទេ ដោយ​គ្រាន់តែ​ទិញឧបករណ៍ទំនើបៗ​សម្រាប់ផលិតរឿងនេះ អស់២ម៉ឺនដុល្លារទៅហើយ ដើម្បីធ្វើឲ្យសាច់រឿង​មើលទៅត្រជាក់ភ្នែក»។ លោកបានបន្តថា​រឿងនេះ តួឯកគឺជារូបខ្ញុំផ្ទាល់ ដោយមានឈ្មោះក្នុងរឿង អាស៊ុយទ្រី ហើយ តួស្រីគឺកញ្ញា គីម ច័ន្ទបូរមី ។​

បញ្ជាក់ផងដែរ វណ្ណកម្មទី​១​របស់ BKS ដែលគ្រោងនឹងចាកផ្សាយនៅថ្ងៃទី​១៧ ខែកុម្ភៈ ខាងមុខនេះ ចាយទុនអស់ ជាង​៣ម៉ឺនដុល្លារ​អាម៉េរិក ៕​
DSC08336

DSC08360DSC08367DSC08371

មតិយោបល់