(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ លោក ថាន់ ឡេង ប្រធានក្រុមប្រឹក្សាចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរសជាជនជាតិ នីហ្សេរីយ៉ា និងប្រពន្ធជាជនជាតិវៀតណាម ដាក់ពន្ធនាគារកំណត់រយៈពេលម្នាក់ៗ ២៥ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ ៥០លានរៀល ក្រោមបទចោទប្រកាន់ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន សរុប១៥០០.៥០ក្រាម ទៅប្រទេសអូស្រ្តាលី ប្រព្រឹត្តិនៅចំណុងប្រៃសណីយ៍ សាខាដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥.២១ខែឧសភាឆ្នាំ២០១៤ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទទី១ ឈ្មោះOKEKE AMECHl SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្តី ជនជាតិនីហ្សេរីយ៉ា និងជនជាប់ចោទទី២ឈ្មោះ HO THl NHU THUY ភេទស្រី អាយុ២៦ឆ្នាំ ជាប្រពន្ធ ជនជាតិវៀតណាម។
គួររំឮកថា នៅក្នុងសវនាការលើអង្គសេចក្តីកាលពីពេលកន្លងទៅជនជាប់ចោទទាំង ២នាក់ប្តីប្រពន្ធបានបដិសេធក្នុងថាពួកគេមិនបានដឹងអ្វីទាំងអស់ ហើយគ្រឿងញៀននោះមិនដឹងថាជារបស់អ្នកណាទេ៕
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់