ព័ត៌មានជាតិ

នាយទាហានម្នាក់ ឆ្លងកូវីដ-​១៩ ធ្លាប់ចាក់វ៉ាក់សាំងស៊ីណូហ្វាម បាន១លើក

តាមលិខិតរបស់អគ្គបញ្ជាការដ្ឋានខុទ្ទកាល័យ ដែលឯកឧត្ដម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១១ មីនា ២០២១ នេះ ឱ្យដឹងថា ព្រិន្ទបាលទោ លី ចាន់ សុវណ្ណបញ្ញា អាយុ ២៤ ឆ្នាំ ជាជំនួយការកាយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន បានរកឃើញវិជ្ជមានជំងឺកូវីង-១៥ កាលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

យោធិនរូបនេះ ជាកូនប្រសាររបស់គ្រូពេទ្យដែលមានវិជ្ជមានជំងឺកូវីដ ១៩ នៅអ្នកលឿង គាត់ជានាយទាហាន មិនសូវសកម្មការងារក្នុងខុទ្ទកាល័យទេ ហើយកន្លងទៅគាត់រស់នៅជាមួយប្រពន្ធ និងឪពុកក្មេកនៅអ្នកលឿង ដូចនេះមិនបានធ្វើឱ្យមានការជាប់ពាក់ព័ន្ធដល់យោធិនដទៃទៀតនៅខុទ្ទកាល័យឡើយ ។

ប្រភព៖ sabay

មតិយោបល់