កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងបណ្តាលឲ្យស្លាប់១នាក់(ស្រី) របួសធ្ងន់១នាក់(ប្រុស) បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចគល់ស្ពានកំពង់ថ្ម ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2AH.9040 បើកបរដោយឈ្មោះ ជិន.ម៉ូវ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម (បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ទៅឈប់នៅហាងលក់បាយឈ្មោះ ឈឹម.ប៊ុនគាម នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ហើយត្រូវបានសមត្ថកិច្ចនគរបាលផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកសន្ទុកតាមទាន់ និងឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសន្ទុកវិញ)(មុខរបរបើកបររថយន្ត)។
ចំណែកម៉ូតូម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1H.7839 បើកបរដោយឈ្មោះ ឆួន ឈីន ភេទប្រុស អាយុ៥៩ឆ្នាំ (មុខរបរបើកបរម៉ូតូឌុប)(របួសធ្ងន់)(ពាក់មួកសុវិត្ថភាព)។ អ្នករួមដំណើរឈ្មោះ ឃួន ផា ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)(មុខរបរអាជីវករ)។
តាមមូលហេតុជាបឋមបានឲ្យដឹងថាបង្កដោយអ្នកបើកបររថយន្ត បើកបរខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុសមត្ថិច្ចបានចុះវាស់វែងកន្លែងកើតហេតុនិងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីរងចាំការដោះស្រាយ
ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់