ព័ត៌មានជាតិ

សូមជួយShare​! បងប្អូនដែលមានលំនៅដ្ឋាននៅលើផ្លូវទាំងនេះ​…ត្រូវរំកិលថយយ៉ាងតិចឲ្យបាន​១៥ម៉ែត្រ​ពីអ័ក្សផ្លូវ​

កណ្តាលៈ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក-លោស្រី បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ១៤, ផ្លូវជាតិលេខ២០បេ, ផ្លូវជាតិលេខ២១, ផ្លូវជាតិលេខ២១អា, ផ្លូវជាតិលេខ២១បេ, ផ្លូវជាតិលេខ៣៤, ផ្លូវជាតិលេខ១១០, ផ្លូវជាតិលេខ១៥១អា បានជ្រាបថា ៖ មន្ទី នឹងចាប់ផ្តើមពង្រីកចិញ្ជើមផ្លូវ ១៥ម៉ែត្រពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។
អាស្រ័យហេតុនេះ សូមសំណូមពរដល់បងប្អូនដែលមានលំនៅដ្ឋាន ឬបានប្រកបអាជីវកម្ម នៅតាមបណ្តោយផ្លូវដូចបានរៀបរាប់ខាងលើ សូមរំកិលថយយ៉ាងតិចឲ្យបាន ១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ៕

មតិយោបល់