ព័ត៌មានជាតិ

កញ្ញា រ៉ូស បានបង្ហោះសារចាក់ដោតមួយ! ទៅកាន់ មិត្តស្និទ្ធស្នាលលោក កក្ដដា សុភណ្ឌ

កញ្ញា រ៉ូស តារាសម្ដែងមួយរូបដែល​គេ​ស្គាល់​ច្រើន​នៅ​​បណ្ដាញសង្គមនា​រយៈ​ចុងក្រោយ បានបង្ហោះសារមួយនៅ ព្រឹកនេះទាក់ទងជាមួយមិត្តស្និទ្ធស្នាលលោក កក្ដដា សុភណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺកូវី-១៩ ក្រោយ​ពី​បាន​រកឃើញមានវិជ្ជមានកូវីដ ហើយបានទៅចូលរួមមង្គលការមួយនៅ ខេត្តតាកែវ។

ជារឿយៗកញ្ញា រ៉ូស និងកក្ដដា សុភណ្ឌ តែងតែបង្ហាញភាពស្និទ្ធស្នាល សកម្មភាពរស់នៅជាមួយគ្នា និងដើរលេងច្រើនកន្លែងទៀតផង។ ដោយឡែកខណៈដែលលេចឮដំណឹងថា សុភណ្ឌ កើតជំងឺកូវីដ មានមហាជនមួយចំនួនបានសួរនាំទៅកាន់ រ៉ូស ជាមិត្តស្អិតរមួតពីស្ថានភាពសុខភាពរបស់នាង។ ឥឡូវ​ស្រាប់តែស្រីស្អាត រ៉ូស បែរជាបង្ហោះសារទាំងព្រឹកក្នុងបណ្ដាញសង្គមថា នាងមិនបានពាក់ព័ន្ធជាមួយ បុគ្គលនេះទេ។ រ៉ូស៖”ខ្ញុំអត់ដែលបានជួប ស្រីដា រយៈពេល១ខែពេញហើយដោយសារតែប្រដៅមិនស្តាប់ ហើយឈប់ឆាតសួររឿងបុគ្គលម្នាក់នឹងទៀតចាស សូមអរគុណសូមជំរាបលា តែយ៉ាងណាក៍នៅតែ អាណិតជូន ពរសំណាងល្អហើយឆាប់ជា”

 

ប្រភព៖ Sabay

មតិយោបល់