ប៉ុន្មាននាទីមុននេះ! ផេក ហ្វេសប៊ុក កញ្ញា វី ឌីណែតបានផុសថ្លែងអំណរអរគុណ ដល់សម្តេចម៉ែ ដែលបានប្រោសប្រទានព្រះរាជទ្រព្យចំនួន$3,000 សំរាប់ចាត់ចែងពិធីបុណ្យឧទ្ទិសកុសលដល់សពអ្នកម៉ាក់។ខាងក្រោមនេះជាខ្លឹមសារនៃលិខិតរំលែកទុក្ខ៖
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីអ្នកស្រី ងួន សុវាន្នី ដែលជាភរិយារបស់លោក បានទទួល
មរណភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាព
ខ្មែរ-សូវៀត ដោយជំងឺកូវីដ-១៩ ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក
និងក្រុមគ្រួសារសព ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ មរណភាពរបស់អ្នកស្រី ងួន សុវាន្នី
គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន
និងញាតិមិត្តទាំងឡាយ ។




មតិយោបល់