ព័ត៌មានជាតិ

ដើរព្យាបាលជំងឺ ៤កន្លែង ទើបតេស្តឃើញវិជ្ជមានកូវីដ​១៩

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ន ទីតាំងចំនួន០៤ កន្លែង នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមមាន÷

-មន្ទីរពេទ្យសម្រាកព្យាបាល៧៧៧ សៀមរាប

-មន្ទីរពហុព្យាបាលសុខភាព

-បន្ទប់ពិគ្រោះជម្ងឺ ទូច កូ

-បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាអ្នកជំងឺឈ្មោះ ម៉ាប់ វុន ជាជាងឡាន អាយុ ៣៥ឆ្នាំ ភេទប្រុស ធ្វើដំណើរមកពីធ្វើកៀនស្វាយ រាជធានីភ្នំពេញ មានអាសយដ្ឋាននៅខេត្តសៀមរាប ភូមិគោកចក ឃុំគោកចក ។

កាលពីថ្ងៃទី ៨ មីនា ២០២១ បានធ្វើដំណើរតាមរថយន្តឡារីតា មានអ្នកដំណើរ ៤ នាក់ និងតៃកុងឡាន ។

នៅថ្ងៃទី ១៣ ខែមីនា ២០២១ បុរសខាងលើបានចេញរោគសញ្ញា ឈឺក្បាលក្បាលក្ដៅខ្លួន ហើយបានទៅបូមឈាមនៅបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ផ្សារភូមិភាគ ។ បាន ២ ថ្ងៃមិនធូរស្បើយ នៅថ្ងៃទី ១៥ មីនា ២០២១ បុរសរូបនេះបានទៅពេទ្យ ទូច កូ ផ្សារដើមក្រឡាញ់ ដាក់សេរ៉ូប ២ ព្រឹក ។

រហូតមកដល់ថ្ងៃទី ១៧ មីនា ២០២១ បានទៅមន្ទីរពេទ្យសម្រាកព្យាបាល ៧៧៧ សម្រាក ៣ យប់គ្រែលេខ ៤ ។ មកដល់ថ្ងៃទី ១៩ ខែមីនា ២០២១ បានទៅថតសួតនៅ មន្ទីរពហុព្យាបាលសុខភាព ។ ចុងក្រោយថ្ងៃទី ២០ មីនា ២០២១ បានចូលមន្ទីរពេទ្យខេត្តសៀមរាប ដោយមានចេញរោគសញ្ញារលាកសួត ៕

 

ប្រភព៖ sabay

មតិយោបល់