ព័ត៌មានជាតិ

Update៖ ឈ្លោះគ្នាប្តីប្រពន្ធទាញខោអាវមកដុត បែរជាឆាបឆេះដល់ផ្ទះជិតខាងអស់ប្រហែលជាជិត១០ខ្នង

ភ្នំពេញៈ មានអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានប្តីប្រពន្ធ២នាក់ ទាស់ពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ចាក់សាំងដុតខោអាវនៅក្នុងផ្ទះខ្លួនឯង បណ្តាលឲ្យឆាបដល់ធុនហ្គាស នឹងសាំងហើយឆេះភ្លាមៗរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋជិត១០ខ្នងឯណោះ។

ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៣៦០ ក្នុងច្រកឌឿងហែម ស្ថិតក្នុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ មានគេឃើញប្តីប្រពន្ធនេះឈ្លោះគ្នាក៏បង្កជាអំពៅហិង្សានិងទាញខោអាវយកមកដុតក្នុងផ្ទះ រហូតដល់មានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ផ្ទះអ្នកជិតខាង។ ឃើញដូចនេះជនសង្ស័យជាប្តីក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយភ្លើងក៏បន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ អស់ប្រមាណជាជិត១០ខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គ្រឿង ក្នុងការបាញ់ពន្លត់ទើបរលត់ទៅវិញជាស្ថាពរមិនបណ្តាលឲ្យនរណាម្នាក់មានរបួសនោះឡើយ៕

មតិយោបល់