ការអណ្ដែតរបស់អវកាសយានិកក្នុងលំហអវកាសមិនមែនបណ្ដាលមកពី ដែនគ្មានទំនាញនៅក្នុងលំហនោះទេ។
តាមពិតទៅ ស្ថានីយ៍អវកាសអន្តរជាតិ (ISS) គឺស្ថិតនៅរយៈកម្ពស់ប្រមាណជា 408 km ពីលើផ្ទៃនៃភពផែនដី ដែលទំនាញនៅទីនោះគឺនៅតែខ្លាំង 90% ។
ចុះ! ពួកគេអណ្ដែតក្នុងលំហដោយរបៀបណា?
តាមពិតទៅ អវកាសយានិកដែលអណ្តែតក្នុងលំហគឺពួកគេកំពុងតែធ្លាក់ចុះមកភពផែនដី! ដូច្នេះ ប្រសិនបើពួកគេគ្មានខ្សែសុវត្ថភាពពាក់ការពារខ្លួននោះទេ ពួកគេប្រាកដជាប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត។
ចំណែកឯ ផ្កាយរណប និង យានអវកាសដទៃទៀតដែលយើងឃើញថាអណ្ដែតនោះ ក៏កំពុងតែធ្លាក់មកកាន់ភពផែនដីដូចគ្នា ប៉ុន្ដែដោយសារតែ យានអវកាសទាំងនោះធ្វើចលនាក្នុងល្បឿនមួយដ៏ត្រឹមត្រូវ ទើបធ្វើឲ្យពួកវាធ្លាក់ក្នុងគន្លងមួយជុំវិញភពផែនដី ដែលនេះក៏ជាមូលហេតុ មិនធ្វើឲ្យយានទាំងនោះធ្លាក់មកបុកនឹងផ្ទៃនៃភព។
ដោយ៖ Passnatexam
មតិយោបល់