ព័ត៌មានជាតិ

រថយន្តធុនធំបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេម៉ោង៦និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ទិតាំងស្ថិតនៅចន្លោះ គីឡូម៉ែត្រ១៧១និង១៧២ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានគេបានឃើញម៉ូតូHONDA DREAM 125 ស្លាកលេខ កោះកុង 1B-9825 ពណ៌ខ្មៅ ដែបើកបរទិសដៅ ព្រះសីហនុទៅ ភ្នំពេញ អ្នកបើកបរឈ្មោះ ឆា រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចម្រុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ (ស្លាប់ ) បានបុកជាមួយ រថយន្ត ម៉ាក់HYUNDAI ដឹកទូរកុងន័រ ពណ៌បៃតង់ ពាក់ស្លាកលេខ ភ្នំពេញ 3B-4161 ក្នុងទិសដៅស្របគ្នា អ្នកបើកបររត់គេច៕

 

មតិយោបល់