ឃាតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយគេប្រទះឃើញសព នៅក្នុងព្រៃតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវកម្លាំងនគរបាលជំនាញ ស្រាវជ្រាវបានហើយ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ កំពុងនាំខ្លួនជនដៃដល់ទៅកន្លែងកើតហេតុ ដើម្បីធ្វើត្រាប់អំពីសកម្មភាពដែលបានសម្លាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អុន ភាម៉ុន អាយុ៣១ឆ្នាំ រស់នៅសង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ។
នៅចំពោះមុខមន្ដ្រីនគរបាលជំនាញ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឲ្យនរណាវាយក្បាលនោះទេ ដូច្នេះហើយដោយប្រាប់ទៅជនរងគ្រោះមិនស្ដាប់ ជនដៃបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្ដង។
ហេតុការណ៍ ៖ មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាកលេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។ រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃើញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។
លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ០១គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
គួរជម្រាបថា ក្មេងប្រុសអាយុ១០ឆ្នាំ បាត់ពីផ្ទះប៉ុន្មានត្រូវគេប្រទះឃើញសពនៅក្នុងព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សង្ស័យជាករណីឃាតកម្ម។ ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់នេះ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ ក្រោយមកបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ទើបស្រាវជ្រាវរកឃើញក្មេងប្រុសខាងលើ ត្រូវគេសម្លាប់បាត់ទៅហើយ៕
មតិយោបល់