រូបចម្លាក់ Bodhidharma ដែលមានកម្ពស់ ២,៥៦ ម៉ែត្រ បណ្តោយ ១,៥៤ ម៉ែត្រ ត្រូវបានជាប់កំណត់ត្រា Centre Vietnam Guinness ក្នុងប្រទេសវៀតណាម ជាមួយនឹងរូបចម្លាក់ឈើ ដែលធំជាងគេក្នុងប្រទេសមួយនេះ។
រូបចម្លាក់ព្រះ ដែលធ្វើឡើងដោយលោក Hoa បានយកទៅតាំងពិរព័រណ៍ក្នុងកម្មវិធី Expo Exchange and Trade Economics ដោយបានឲ្យដឹងថា រូបចម្លាក់ Bodhidharma សរុបការទិញថ្លៃឈើ ដឹកជញ្ជូន និងធ្វើឲ្យលេចចេញជារូបរាងនេះ លោកបានចំណាយប្រាក់ ៧០០ លានដុង ។ រូបចម្លាក់ដ៏ធំ និងថ្លៃនេះដែរ មានអតិថិជនជាច្រើនបានចំណាយប្រាក់ខ្ពស់ទៅលើតម្លៃដើម ក៏ប៉ុន្តែម្ចាស់រូបចម្លាក់នេះ គ្មានបំណងលក់ឡើយ។
បញ្ចាក់ផងដែរថា Bodhidharma គឺជាឈ្មោះសង្ឈមួយអង្គ ដែលស្ថិតនៅអំឡុងសតវត្សទី ៥ និង ៦ ដែលមានដើមកំណើតនៅចិន ដែលមានប្រភពស្និទ្ធនឹងវត្តសៅលីង ៕
ព័ត៌មានជាតិ
មតិយោបល់