ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថិកិច្ចឃាត់ខ្លួនជនដៃដល់ ដែលសម្លាប់ក្មេងប្រុសម្នាក់អាយុ ១០ឆ្នាំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅខណ្ឌច្បារអំពៅ ត្រូវជាពូបង្កើតរបស់ក្មេងប្រុសខាងលើ ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងបញ្ជូនខ្លួនជនសង្ស័យខាងលើយកទៅធ្វើត្រាប់ឡើងវិញ។
មូលហេតុ៖ ជនសង្ស័យខឹងជនរងគ្រោះវ៉ៃក្បាលខ្លួនចំនួន ២ដៃ។
ជនរងគ្រោះឈ្មោះ ជា ពន្ធហេង ភេទប្រុស អាយុ ១០ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៤ សាលាបឋមសិក្សាមជ្ឈឹមវ័ន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មតិយោបល់