សារបន្ទាន់!! អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់មកពីភ្នំពេញ ៥នាក់ និង ខេត្តព្រះសីហនុ ១នាក់

 

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត❗️

  1. សឹង ម៉ារី ភេទស្រី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ។

  2. សឹង វិច្ចរ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ។

  3. ខ្មៅ ឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី គាត់មកពីភ្នំពេញថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។

  4. អ៊ុន យ៉ុន ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅអនុវិទ្យាល័យ បាខៅ គាត់មកពីភ្នំពេញ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ។

  5. យុត សុត ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង កំពុងចត្តាឡីស័កនៅ អនុវិទ្យាល័យ មេសាង គាត់មកពីភ្នំពេញ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១។

  6. ប៊ុន បុរី ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សា ឃ្លាំង គាត់មកពី ខេត្តព្រះសីហនុ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១។

ប្រភព : រដ្ឋបាលខេត្តព្រៃវែង

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *