យោងតាមប្រភពព័តមាន Softpedia ដែលចុះផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះមានការធ្លាយប្រេងឆៅចំនួន ១៧.០០០ ហ្គាលុង ដែលស្មើនិង ៤០០ ធុងនៅក្នុងតំបន់ជនបទមួយ និងហូរពាសពេញស្រះចិញ្ចឹមត្រីពីរ នៃទីក្រុង Smithville រដ្ឋតិចសាស។ តាមព័តមានដែលបានចែករំលែកជាសាធារណៈនិយាយថា ប្រេងមិនទាន់ចំរាញ់នេះហូរចេញពីបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុន Koch Pipeline ដែលជារោងចក្រផលិតប្រេងឆៅ។ មកដល់ពេលនេះក្រុមហ៊ុន Koch Pipeline មិនទាន់មានសេចក្តីថ្លែងការណាមួយដែលទាក់ទងនឹងឧប្បទ្ទេវហេតុដែលបណ្តោលឲ្យប្រេងធ្លាយយ៉ាងច្រើនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានបែបនេះឡើយ ហើយក៏មិនទាន់មានវិធានការសម្អាតភាពកខ្វក់ទាំងនោះដែរ។ ម្យ៉ាងវិញទៀតប្រសិនបើការធ្លាយនៃប្រេងឆៅច្រើនជាងនេះអាចធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រុកនៅទីនេះជាក់ជាពុំខាន់៕
ព័ត៌មានជាតិ
មតិយោបល់