ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានគណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” ក្រោយបង្ហោះវីដេអូបំពុលសង្គមតាមបណ្តាញសង្គម TikTok ប្រឌិតរឿងចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០២:៤០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” ដែលបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាងសាំងការពារកូវិត១៩ ដោយបានធ្វេីការឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ ៕

 

មតិយោបល់