លោក គឹម សន្តិភាព បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារ ពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែលស្នើសុំផ្តល់ការអនុគ្រោះទោសដល់ ទណ្ឌិតសរុបចំនួន ៥៤២ នាក់ (ស្រី ៦៨ នាក់) រួមមាន៖
- ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)
- ស្នើសុំលើកលែងទោស ចំនួន ៧០ នាក់ (ស្រី០៩នាក់) ។
ជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់ គណៈកម្មការថ្នាក់ជាតិបានសម្រេចគោរពស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៦០នាក់ (ស្រី ៤៤ នាក់) រួមមាន៖
១៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៣៥៨ នាក់ (ស្រី ៤៣ នាក់) ក្នុងនោះមាន៖
- ការបន្ថយទោស ៣ ខែ ចំនួន ១៩៦ នាក់ (ស្រី ១៧ នាក់)
- ការបន្ថយទោស ៦ ខែ ចំនួន ៩៨ នាក់ (ស្រី ២០នាក់)
- ការបន្ថយទោស ៩ ខែ ចំនួន ៥៤ នាក់ (ស្រី ០៤ នាក់)
- ការបន្ថយទោស ១២ ខែ ចំនួន ០៨ នាក់ ( ០២ នាក់)
- ការបន្ថយទោសពីមួយជីវិតមក ៣០ ឆ្នាំ ចំនួន ០២ នាក់ ( ស្រី ០០ នាក់)
២៖ ស្នើសុំលើកលែងទោស ចំនួន ០២ នាក់ ( ស្រី ០១ នាក់)៕
មតិយោបល់