នាល្ងាចថ្ងៃចន្ទ ០៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដំឡើងគ្រែចំនួនប្រមាណពីរពាន់គ្រែ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ទុកជូនបងប្អូនអ្នកផ្ទុកមេរោគសម្រាកនិងព្យាបាល និងជូនពរបងប្អូនអ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាល និងអ្នកកើតទាំងអស់ ឆាប់ជាសះស្បើយ និងសុខភាពល្អគ្រប់ៗគ្នា៕





មតិយោបល់