ព័ត៌មានជាតិ

ខឹងកូនប្រុសដើរលេងនិយាយមិនស្ដាប់ ស្រ្តីវ័យចំណាស់ម្នាក់ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ស្លាប់យ៉ាងសង្វេគ!

បាត់ដំបងៈ មានករណីចងករធ្វើអត្តឃាតសម្លាប់ខ្លួនឯង ជនរងគ្រោះឈ្មោះទួន រ៉េតអាយុ៥៦ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១០ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិជំងឺប្រសៃប្រសាទ មុនកើតហេតុខឹងកូនប្រុសដើរលេងនឹងផឹកស្រាពេក ក៏ទៅចងកតែម្ដង។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះបានចងកនៅខាងក្រោយផ្ទះ ចម្ងាយ៥ម៉ែត្រ នៅបង្គោលហាលខោអាវ ដោយយកក្រម៉ាសំរាប់បង់ក យកមកចងក នៅកំឡុងចន្លោះម៉ោង១២រំលងអាធ្រាត រហូតមកដល់ម៉ោង៥ជិតភ្លឺទើបដឹង តែសាកសពមានស្ថានភាពរឹងទៅហើយ។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យសាកសពរួចមក សន្និដ្ឋានថា ជនរងគ្រោះ ពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចហើយក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់