តំបន់បិទខ្ទប់ នៃភូមិសាស្រ្តសង្កាត់ទាំង៣ គឺសង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប មានសណ្តាប់ធ្នាប់ល្អ !
នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១ ទិដ្ឋភាពរួម នៃកងកម្លាំងឈរជើងតំបន់បិទខ្ទប់ក្នុងក្រុងសៀមរា ដែលមានកងកម្លាំងនគរបាលខេត្ត និងក្រុងសៀមរាប និងកងរាជអាវុធហត្ថខេត្ត និងក្រុងសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កំពុងបំពេញភារកិច្ចមានសន្តិសុខសណ្តាបធ្នាប់ល្អ ដោយមានការសម្របសម្រួលបានយ៉ាងប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាមួយនោះ កងកម្លាំងឈរជើងមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងប្រហាក់ប្រហែលគ្នាថា ពួកគាត់បំពេញការងារឲ្យស្របតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ហើយអនុវត្តឲ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩ ស្របតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដ៏ដូចជារដ្ឋបាលខេត្តសៀមរាប ធ្វើយ៉ាងណារក្សាបានសន្តិសុខសណ្តាប់ធ្នាប់ នៅតំបន់បិទខ្ទប់នៃភូមិសាស្រ្ត៣ គឺសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប ។
បើតាមប្រសាសន៍របស់លោក ញឹក សុខន នាយរងការិយាល័យនគរបាលចរាចរផ្លូវគោកបានអោយដឹងថា កងកម្លាំងរបស់លោកគឺប្រចាំការ៣ គោលដៅមាន គោលដៅ ស្តុបសារមន្ទីរ ស្តុបសុខា និងសួនច្បារព្រះរាជដំណាក់ តាមការបញ្ជាក់របស់លោកថា គោលដៅរបស់លោកទាំង៣ ពុំមានបញ្ហាអ្វីច្រើននោះទេ ដោយមានការយល់ដឹងពីបងប្អូនប្រជាពលរដ្ឋ និងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើឲ្យស្ថានភាពល្អប្រសើរ។ លោកញឹក សុខន បន្តទៀតថា កងកម្លាំងរបស់យើងខ្ញុំពុំមានជួបបញ្ហាអ្វីគួរអោយកត់សម្គាល់ឡើយ។ ក្នុងនោះកងកម្លាំងអាជ្ងាធរពាក់ព័ន្ធ និងក្នុងនាមខ្ញុំផ្ទាល់សូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានត្រឹមត្រូវ រួមជាមួយវិធានការរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ២០កុម្ភ: ឆាប់អស់ពីប្រទេសកម្ពុជា៕
អត្ថបទនិងរូបភាពលោក ធារស់ កែសម្រួលដោយ លីវ សុខុន!!!
មតិយោបល់