កាលពីថ្ងៃអាទិត្យម្សិលមិញរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ក្នុងពេលបុកគ្នា នៅតំបន់ហ្សីបូ នាភាគខាងកើតប្រទេសចិនបណ្តាលអោយមនុស្សចំនួន ១៤ នាក់បាត់បង់ជីវិត និងចំនួនជាង ៤០ នាក់ផ្សេងទៀតរងរបួស។ មន្ត្រីនគរ បាលនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា រថយន្តដឹកអ្នកដំណើរបានក្រឡាប់ក្នុងពេលបើកបរនៅលើផ្លូវហាយវេ ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុកជាមួយរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតដែលបើកបរ បញ្ច្រាសទិសគ្នា និងមានល្បឿនដូចគ្នា។ ប្រភពព័ត៌មាន បន្តថា រថយន្តដឹកអ្នកដំណើរទាំងពីរគ្រឿងជារបស់ក្រុមហ៊ុនផ្សេងពីគ្នា និងមានដឹកអ្នកដំណើរពេញណែនដូចគ្នា។…
មតិយោបល់