ព័ត៌មានជាតិ

អាវុធហត្ថក្រុងក្រចេះ ឃាត់ខ្លួនសិស្សសាលា២នាក់និងម្នាក់ទៀតជា… ពាក់ព័ន្ធនិង…

ក្រចេះ: ដោយមានការសម្របសម្រួល ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូខេត្តក្រចេះ នៅវេលាម៉ោង៣ និង ៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ បានចុះបង្ក្រាបករណីគ្រឿងញៀន ចំណុចផ្ទះជួលភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ឈ្មោះ អ៊ា ធំ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស រស់នៅភូមិក្បាលកោះ ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ, ឈ្មោះ ស៊ាម គឹមទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងឈ្មោះ ឈឿន ប៊ុនណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៥ កញ្ចប់តូច, សម្ភារ:សម្រាប់ជក់ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះចំនួន០៥, កាំបិតចំនួន ០៦(តូច០៤ និង ធំ០២) និងផ្លែស្នរមុខ ០៥ចំនួន ០១។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងដំណើរការតាមនីតិវិធី៕

 

មតិយោបល់