រាជធានីភ្នំពេញ ៖ បុរស៦នាក់ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូលរាជធានីភ្នំពេញនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថាបុរសទាំង៦នាក់នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់