រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាទ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វាដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ៕



មតិយោបល់