ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងអំណរគុណជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ថវិកាចំនួន ៣៤៨,៣២០,០០០រៀល

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងនាមកងកម្លាំងនគរបាលជាតិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលបានផ្តល់ជូននាពេលកន្លងមក ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំពុងបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍អនុវត្តបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

 


មតិយោបល់