ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន ១០ខ្នង នៅខេត្តបាត់ដំបង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ ១លើក បណ្តាលឲ្យខូចខាតផ្ទះចំនួន១០ខ្នង (របើកដំបូល) នៅស្រុកសង្កែ និងស្រុកថ្មគោល វេលាម៉ោង១៥និង៣០នាទី ។

មន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ៖ នៅចំនុចភូមិសាលាត្រាវអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋចំនួន៩ខ្នងផ្ទះ ក្នុងនោះរបើកដំបូលផ្ទះទាំង៩ខ្នង ។

ប្រភពដដែលបានបន្តថា ៖ ករណីខ្យល់កន្រ្តាក់នេះក៏បានបណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ ១ខ្នង មានទំហំ ៩ម៉ែត្រ x ១៧ម៉ែត្រ ជាផ្ទះផ្ទាល់ដី ធ្វើអំពីថ្ម ប្រក់សង្ក័សី ខូចខាតដំបូល ៥០% ម្ចាស់ផ្ទះឈ្មោះ បាន ស៊ីវន ភេទ ប្រុស អាយុ៧០ឆ្នាំ នៅក្រុមទី៤ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល (សមាជិក សអក ជាជនពិការ)។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកទាំងពីរបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ៕

មតិយោបល់