ព័ត៌មានជាតិ

នី​ហ្សេ​រី​យ៉ា​បាន​ឧបត្ថម​ប្រាក់ 64,000 ផោន​ដើម្បី​វះកាត់​ទារិកា​ជាប់​គ្នា​ក្នុង​ប្រទេ​សឥណ្ឌា​

​វេជ្ជបណ្ឌិត​នៅក្នុង​មន្ទីរពេទ្យ New Delhi បាន​ធ្វើ​ការវះកាត់​បំបែក​ទារក​ភ្លោះ​ជាប់​គ្នា ដោយ​ជោគជ័យ ហើយ​នេះ​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ពុំ​ធ្លាប់​មាន​នៅក្នុង​ប្រទេ​ឥណ្ឌា​។​
​ទារិកា Hussaina និង Hassana Badaru ត្រូវបាន​វះកាត់​បំបែក​ដោយ​ក្រុមការងារ​ជំនាញ​ដែល​មាន​គ្នា​ដល់ 40 អ្នក​។ ក្មេងស្រី​ទាំងពីរ​នេះ​ទើបតែ​មាន​អាយុ​មួយឆ្នាំ ហើយ​ពួកគេ​ត្រូវ​បាន​កើត​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​
Nigerian-Twins-Joined-at-the-Hip-Are-Separated-in-India
​ប្រតិបត្តិការ​នេះ​បាន​ចំណាយ​រយៈពេល 18 ម៉ោង ហើយក៏​ជា​ការវះកាត់​លើក​ទី 4 នៅលើ​ពិភពលោក​ដែរ​។ ការវះកាត់​ត្រូវ​ចំណាយ​ខ្ពស់​រហូតដល់ 64,000 ផោន ( $ 100,200 / € 75,900 ) ដោយ​មាន​ការបរិច្ចាគ​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​៕​

មតិយោបល់