ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុកនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ ដើម្បីទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។
សូមជំរាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងបានអញ្ជើញទៅដល់គោលដៅនារាជធានីភ្នំពេញដោយសុវត្ថិភាពហើយ។
ប្រភព: មន្ទីរព័ត៌មានខេត្តកំពង់ចាម
ព័ត៌មានជាតិ
មតិយោបល់