ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងផែនការចុះសួរសុខទុក្ខកម្លាំងនគរបាលព្រំដែន នៅស្រុកសំឡូត

បាត់ដំបងៈ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការបានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនផ្លូវគោកលេខ៣១០និង៨២៣ស្រុកសំឡូតនាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាវរៈសម្ព័ន្ធមេត្រីយ៍ភាពជាមួយក្រសួងផែនការ ។

អញ្ជើញចូលរួមក្នុងពិធីនាពេលនេះ មានថ្នាក់ដឹកនាំនៅក្រសួងផែនការ ជំនាញនគរបាលព្រំដែនផ្លូវគោក ថ្នាក់ដឹកនាំក្នុងទីបញ្ជាការនគរបាលប្រចាំភូមិភាគទី៥ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងទទួលបន្ទុកវរៈព្រំដែន និងអស់លោកក្នុងអង្គភាពពាក់ព័ន្ឋជាច្រើនទៀត។

ក្នុងពិធីសំណេះសំណាលនោះលោកទេសរដ្ឋមន្រ្តី ឆាយ ថន បានសម្តែងនូវការនឹករលឹក និងកោតសរសើរចំពោះវីរៈភាពរបស់កងកម្លាំងនគរបាល ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួននាពេលកន្លងមក ក្នុងបុព្វហេតុការពារនូវបូរណៈភាព ទឹកដីជូនជាតិ និងប្រជារាស្រ្ត។

លោកបានបន្តថា ក្នុងនាមក្រសួងដែលជាសម្ព័ន្ឋមេត្រីយ៍ភាពជាមួយកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនផ្លូវគោក ឯកឧត្តមក៏ដូចជាថ្នាក់ដឹកនាំ ដ៏ទៃទៀតតែងតែមានការនឹករលឹក និងបានគឹតគូរអំពីសុទុក្ខជាប់ជាប្រចាំចំពោះកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ បើទោះបីមានការងារមមាញឹកយ៉ាងណាក្តីក៏ ឯកឧត្តមបានដឹកនាំប្រតិភូ ក្នុងក្រសួងចុះមក សួរសុខទុក្ខដល់កងកម្លាំងនគរបាលក្នុងអង្គភាពផ្ទាល់តែម្តងឯកឧត្តមបានផ្តាំផ្ញើដល់ កងកម្លាំងនគរបាលត្រូវបន្តខិតខំពង្រឹងឲ្យបាននូវ តួនាទីនិងភារកិច្ចរបស់ខ្លួនជាបន្តទៀត និងសូមថែរក្សាសុខភាពឲ្យបានល្អប្រសើរចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ។

ក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខនេះ ឯកឧត្តមបានឧបត្ថមដល់អង្គភាពនគរបាល ទាំងពីរវរៈនោះរួមមាន ៖ ក្នុង១អង្គភាពទទួលបាន ថវិកាចំនួន ២,០០០,០០០ រៀល សាច់ក្រកសាច់ជ្រូនចំនួន២៥ គីឡូក្រាម មីយើងចំនួន២៥កេសតូច អង្ករចំនួន១២បាវ។ កម្លាំងចូលរួមចំនួន១៨០នាក់ក្នុងម្នាក់ៗទទួលបាន ៖ ថវិកាចំនួន៣០.០០០រៀល សាច់ក្រកសាច់ជ្រូកចំនួន១គីឡូក្រាម មីយើងចំនួន១កេសតូច។ អធិការដ្ឋាននគរបាលស្រុកសំឡូតទទួលបាន ថវិការចំនួន១,០០០,០០០ រៀល។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងបាន ឧបត្តម្ភអង្ករចំនួន២តោន ដល់កងកម្លាំងនគរបាលទាំងពីរវរៈ ដែលក្នុង១វរៈទទួលបានអង្ករចំនួន១តោន៕

photo_2016-09-26_12-05-25photo_2016-09-26_12-05-20photo_2016-09-26_12-05-22photo_2016-09-26_12-05-24

មតិយោបល់