Post News Media ព័ត៌មានជាតិ ​ជនសង្ស័យ​២នា...

​ជនសង្ស័យ​២នាក់ លួចក្របី៩ក្បាលរបស់អ្នកភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ក្រចេះ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​២នាក់ ក្រោយ​ធ្វើសកម្មភាពលួចក្របីចំនួន៩ក្បាល របស់ពលរដ្ឋរងគ្រោះចំនួន៣គ្រួសារ រស់នៅឃុំសោប ស្រុកព្រែកប្រសព្វ​កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ជនសង្ស័យទាំង២នាក់ ទី១មាន​ឈ្មោះ ចាន់ បូណា អាយុ៣៥ឆ្នាំ និងទី២ឈ្មោះ ហេង គង់ អាយុ​៤៣ឆ្នាំ រស់នៅខេត្តកំពង់ចាម បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពលួចកៀងក្របី របស់អ្នកភូមិ៩ក្បាលដែលចងនៅក្នុងក្រោលខាងក្រោយផ្ទះ តែសកម្មភាពរបស់ពួកគេធ្វើឡើងមិនសម្រេច ដោយត្រូវបាននគរបាលស្រាវជ្រាវចាប់បានភ្លាមៗ៕