កំពង់ស្ពឺ ៖ កាលពីព្រឹកថៃ្ងសុក្រ ទី២៣ ខែមេសា ឆ្នាំ ២០ ២ ១ នៅចំណុច ភូមិ ពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ជនបរទេស សញ្ជាតិ ចិន ១៨នាក់ ស្រី ០១នាក់ និងជនជាតិ ខ្មែរ ០២នាក់ ជាអ្នកបើកបរ ដឹកគេចចេញ ពី តំបន់ ក្រហម Lock down ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៨និង០០នាទីយប់ ម្ដុំវត្ដមហាមន្ដ្រី ស្ដាតអូរឡាំពិក សណ្ឋាគារ ភ្នំពេញ អ៊ែរ៉ា ។
តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់អំពីការធ្វើដំណើរចាកចេញពីតំបន់ក្រហម Lock down ក្នុងរាជធានី ភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល គឺត្រូវបានបិទខ្ទប់ទាំងស្រុង ដោយមិនអនុញ្ញាតជាដាច់ខាត (លើកលែង ការធ្វើដំណើរ របស់ សមត្ថកិច្ច -និងអ្នកមានភារកិច្ចចាំបាច់បន្ទាន់មួយចំនួន) ប៉ុណ្ណោះ ក្រៅពីនោះ គឺ មិនអនុញ្ញាតឱ្យ ធ្វើដំណើរចេញ -ចូល ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនបរទេស សញ្ជាតិ ចិន ១៨នាក់ និងជនជាតិ ខ្មែរ ០២នាក់ គឺពិតជាបានសមត្ថកិច្ចឃាត់ខ្លួននិងបានបញ្ជូនមកទីតាំង មជ្ឈមណ្ឌល អភិវឌ្ឍន៍ ជនបទ កម្ពុជា -កូរ៉េ នៅក្រុងច្បារមន ដើម្បី គណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្ដកំពង់ស្ពឺ អនុវត្ត វិធានការ ផាកពិន័យ អន្ដរការណ៍ ក្នុងករណី ជនបរទេសទាំងនោះ មានគោលដៅក្រុមហ៊ុនច្បាស់លាស់ គឺ ប្រគល់ជូនក្រុមហ៊ុនកទៅគ្រប់គ្រង រីឯ អ្នកល្មើសនិងវិធានការរដ្ឋបាល ក្នុងកំឡុងពេល អនុវត្ត វិធានការសុខាភិបាល ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ -១៩ វិធានការ Lock down គឺត្រូវកសាងសំណុំរឿង បញ្ជូន ទៅកាន់ តុលាការ ចំណាត់ការនីតិវិធីបន្ដ៕
បច្ចុប្បន្ន ជនជាតិ ចិន ទាំង ១៨នាក់ ត្រូវ បានក្រុម ការ ងារ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើ ការផាកពិន័យ អ ន្ដរការណ៍ និងអ្នកពាក់ព័ន្ធ កសាងសំណុំរឿង ចាត់ កា រ តាមនីតិវិធីច្បាប់ ជាធរមាន ៕
មតិយោបល់