ព័ត៌មានជាតិ

កម្លាំងជំនាញ ដេញចាប់ឃាត់ខ្លួនបុរស២នាក់ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជនជាតិចិន

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា (ករណីឆក់ទូរស័ព្ទដៃ) នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី នៅជិតរង្វង់មូលត្រីដូហ្វីន ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ កម្លាំងជំនាញដេញប្រផាប់ចាប់ប្រភីង បានជនសង្ស័យ២នាក់ ភេទប្រុស ។
ដកហូតបានវត្ថុតាង៖ ទូរស័ព្ទដៃ១គ្រឿង របស់ជនរងគ្រោះ (ជនជាតិចិន ភេទប្រុស) ,ម៉ូតូ១គ្រឿង មធ្យោបាយជិះធ្វើសកម្មភាព ៕

មតិយោបល់