កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីព្រឹកថៃ្ងសុក្រ ទី២៣ ខែមេសា ឆ្នាំ ២០២១ នៅចំណុច ភូមិ ពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ជនបរទេស សញ្ជាតិ ចិន ១៨នាក់ ស្រី ០១នាក់ និងជនជាតិ ខ្មែរ ០២នាក់ ជាអ្នកបើកបរ ដឹកគេចចេញ ពីតំបន់ ក្រហម Lock down ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៨និង០០នាទីយប់ ម្ដុំវត្ដមហាមន្ដ្រី ស្ដាតអូរឡាំពិក សណ្ឋាគារ ភ្នំពេញ អ៊ែរ៉ា ។
តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់អំពីការធ្វើដំណើរចាកចេញពីតំបន់ក្រហម Lock down ក្នុងរាជធានី ភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល គឺត្រូវបានបិទខ្ទប់ទាំងស្រុង ដោយមិនអនុញ្ញាតជាដាច់ខាត (លើកលែង ការធ្វើដំណើរ របស់ សមត្ថកិច្ច -និងអ្នកមានភារកិច្ចចាំបាច់បន្ទាន់មួយចំនួន) ប៉ុណ្ណោះ ក្រៅពីនោះ គឺមិនអនុញ្ញាតឱ្យ ធ្វើដំណើរចេញ-ចូល ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនបរទេស សញ្ជាតិ ចិន ១៨នាក់ និងជនជាតិ ខ្មែរ០២នាក់ គឺពិតជាបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនមកទីតាំង មជ្ឈមណ្ឌល អភិវឌ្ឍន៍ ជនបទ កម្ពុជា-កូរ៉េ នៅក្រុងច្បារមន ដើម្បី គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ដកំពង់ស្ពឺ អនុវត្ត វិធានការ ផាកពិន័យ អន្ដរការណ៍ ក្នុងករណី ជនបរទេសទាំងនោះ មានគោលដៅក្រុមហ៊ុនច្បាស់លាស់ គឺប្រគល់ជូនក្រុមហ៊ុនកទៅគ្រប់គ្រង រីឯអ្នកល្មើសនិងវិធានការរដ្ឋបាល ក្នុងកំឡុងពេល អនុវត្ត វិធានការសុខាភិបាល ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ វិធានការ Lock down គឺត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចំណាត់ការនីតិវិធីបន្ដ ។
បច្ចុប្បន្ន ជនជាតិចិន ទាំង១៨នាក់ ត្រូវបានក្រុម ការងាររបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យ អន្ដរការណ៍ និងអ្នកពាក់ព័ន្ធ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ជាធរមាន ៕
មតិយោបល់