វីដេអូនេះត្រូវបានថតកាលពីប៉ុន្មានសប្តាហ៍មុន បង្ហាញពីសកម្មភាពនាវិកទាំងអស់ច្រៀងចំរៀងឥណ្ឌូនេស៊ីដែលមានចំណងជើងថា Sampai Jumpa។ ក្រោយការរុករកអស់រយៈពេលជាច្រើនថ្ងៃ មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ីបានប្រកាសថានាវឹកទាំង៥៣នាក់បានស្លាប់ទាំងអស់ក្រោយគេរកឃើញបំណែកនាវាមុជទឹកតែមិនឆ្ងាយប៉ុន្មានពីទីតាំងបាត់ដាន។
ពីដំបូងគេរំពឹងថានឹងអាចស្វែងរកនាវាឲ្យបានមុនថ្ងៃអាទិត្យសប្ដាហ៍មុន ពោលគឺមុនពេលដែលធុងអុកស៊ីសែនរបស់នាវាមុជទឹកត្រូវបានអស់ ប៉ុន្តែនៅទីបំផុតក្រុមសង្គ្រោះ MV Swift Rescue របស់សិង្ហបុរីបានរកឃើញបំណែកបែកបាក់នាវាដែលលិចនៅក្នុងជម្រៅ ៨៥០ម៉ែត្រ និងបញ្ជាក់ថាគ្មាននរណាម្នាក់នៅរស់រាននោះទេ៕
មតិយោបល់