ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ បង្គាប់​ឲ្យ​​ក្រសួង​​បើក​ប្រាក់​ខែ​ និង​ប្រាក់​ឧបត្ថម្ភ​មន្ត្រី​រាជ​ការ​​ឲ្យ​បាន​មុន​​ចូល​ឆ្នាំ​ខ្មែរ​

ភ្នំពេញ៖ តាមរយៈសារាចររបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចេញណែនាំដល់បណ្តា​ក្រសួងនានា ឲ្យបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ដល់មន្រ្តីរាជការទាំងអស់ ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

សារាចរនេះក៏តម្រូវឲ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ដល់មន្រ្តីនៅក្នុង ខែមីនា នេះឲ្យរួចរាល់ផងដែរ។ ចំណែកក្រសួងមុខងារសាធារណៈ ត្រូវរៀបចំកែសម្រួលប្រាក់ដំណាច់​មុខងារមន្រ្តីរាជការ ឲ្យបាននៅខែមីនា ដើម្បីបើកប្រាក់ដល់មន្រ្តីរាជការ នៅខែមេសា ឆ្នាំ២០១៥ តែម្តង។

នៅក្នុងសារាចរក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង​ ស្ថាប័ន​សាមី ត្រូវសហការ និង​ចាត់​ចែងរៀបចំ​ការបើក​ប្រាក់បៀវត្ស​ និងប្រាក់ឧបត្ថម្ភ​ ឲ្យបានគ្រប់គ្នាន​យ៉ាង​យូរបំផុត​ត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៥៕

dp1-0474

មតិយោបល់