ព័ត៌មានជាតិ

ក្រុមហ៊ុន Sinovac និង Sinopharm ពិចារណាលាយបញ្ចូលវ៉ាក់សាំងរបស់ខ្លួន ជាមួយវ៉ាក់សាំងប្រទេសដទៃ

ក្រុមហ៊ុន Sinovac និង Sinopharm ដែលជាក្រុមហ៊ុនផលិតរបស់ចិនទាំងពីរ​​​ ដែលបានរួមបញ្ចូលគ្នាបាននាំចេញនូវថ្នាំរាប់រយលាននៅទូទាំងពិភពលោក ពួកគេកំពុងពិចារណាបញ្ចូលវ៉ាក់សាំងរបស់ពួកគេជាមួយក្រុមហ៊ុនដទៃទៀត។

តំណាងក្រុមហ៊ុនវ៉ាក់សាំង សុីណូវ៉ាក់ ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងឯកជន បានបញ្ជាក់ថា ពួកគេកំពុងតែពិភាក្សាជាមួយអ្នកស្រាវជ្រាវ មកពីមជ្ឍមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ចិន ជុំវិញគម្រោងលាយបញ្ចូលវ៉ាក់សាំង សុីណូវ៉ាក់ (CoronaVac) ជាមួយនឹងវ៉ាក់សាំងក្រុមហ៊ុនប្រទេសផ្សេងទៀត។

ទន្ទឺមនឹងនេះ អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស ក៏បានកំពុងសិក្សាអំពីលទ្ធភាពដែលអាចទៅរូចក្នុងការលាយបញ្ចូលគ្នារវាងវ៉ាក់សាំង AstraZenca របស់អង់គ្លេស និង វ៉ាក់សាំង Pfizer របស់អាមេរិកដើម្បីបង្កើនប្រសិទ្ធភាពការពារវីរុសរបស់វ៉ាក់សាំង៕

 

ប្រភព៖ Channelnewsasia

 

 

មតិយោបល់