កំពង់ស្ពឺៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៥០ នាទី ចំណុចភូមិត្រពាំងសារ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអគ្គីភ័យបានឆេះផ្ទះចំនួន០២ខ្នង ដែលផ្ទះទី១ ម្ចាស់ឈ្មោះ យ៉ាន់ ចាន់ថា ភេទ ស្រី អាយុ ២៨ ឆ្នាំ (មេម៉ាយ) រស់នៅភូមិឃុំកើតហេតុខាងលើ ។
+ ការខូចខាត:ឆេះផ្ទះខ្ពស់អស់ចំនួន០១ខ្នង ទំហំ ០៧x០៩ មែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ សរសប៉េតុង ។
– ឆេះកង្ហា ០១
– គ្រែ ០២
– ពូក ០២
– កុំព្យូទ័រ ០១
– ទូរកញ្ចក់ ០១ និងឆេះសម្ភារះប្រើប្រាស់មួយចំនួន ។
- ផ្ទះទី២ ម្ចាស់ឈ្មោះ ញៀន ប្រុស អាយុ ៥១ ឆ្នាំ ប្រពន្ធឈ្មោះ នុត សុខន អាយុ ៤៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
- ការខូចខាត:
- ឆេះផ្ទះខ្ពស់អស់ចំនួន០១ខ្នងទំហំ ០៦x០៨ មែត្រ ធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ សរសបេតុង ។
- ឆេះប្រាក់ដុល្លារអស់ចំនួន ២៥០០ ដុល្លារ
- ឆេះអង្ករអស់ចំនួន ៥០ គីឡូក្រាម
- ឆេះស្រូវអស់ចំនួន ៥០០ គីឡូក្រាម
- ឆេះកង្ហា ០៥
- គ្រែដេក ០២
- ពូក ០៣
- ទូរខោអាវ ០១ និងឆេះសម្ភារះប្រើប្រាស់អស់មួយចំនួន ។
ករណីខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ ។
មូលហេតុ: បណ្តាល មក ពី ទុស្សេចរន្តអគ្គិសនីក្នុងផ្ទះទី១ ។
ករណីនេះប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿង
- រថយន្ត ស្រុក សំរោង ទង ចំនួន ០១ គ្រឿង និងរថយន្ដរបស់ខេត្ត ចំនួន ០២ គ្រឿង ៕
មតិយោបល់