ជនជាតិភាគតិចការ៉ែនរាប់ពាន់នាក់ អាចនឹងឆ្លងដែនចូលទឹកដីថៃ បើការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើង

 

(រ៉ង់ហ្គូន)៖ ក្រុមជនជាតិភាគតិចការ៉ែន (Karen) រាប់ពាន់នាក់ កំពុងត្រៀមខ្លួនឆ្លងដែនចូលទៅកាន់ប្រទេសថៃ នៅក្នុងករណីដែលការវាយប្រយុទ្ធគ្នា កើនឡើងកាន់តែខ្លាំងរវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមពួកឧទ្ទាមការ៉ែន។

ក្រុមឧទ្ទាមការ៉ែន និងកងទ័ពមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នា នៅជិតព្រំដែនថៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ចាប់តាំងពីមេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អោង សាន ស៊ូ ជី ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។

បើតាមបណ្តាញគាំទ្រសន្តិភាពជនជាតិភាគតិចការ៉ែន អ្នកភូមិរាប់ពាន់នាក់កំពុងជ្រកកោន នៅផ្នែកម្ខាងនៃទន្លេ Salween ដែលស្ថិតក្នុងទឹកដីមីយ៉ាន់ម៉ា ហើយពួកគេនឹងភៀសខ្លួនចូលទៅកាន់ប្រទេសថៃ ប្រសិនបើមានការប្រយុទ្ធគ្នាកើនឡើងកាន់តែខ្លាំង៕

AFP៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *