ព័ត៌មានជាតិ

ក្រុមការងារសោភ័ណភាពរបស់ខេត្តកំពង់ស្ពឺ បានធ្វើការចាប់ឆ្នោតផ្ដល់កន្លែងលក់ដូរសម្រាប់បងប្អូនផ្សារកញ្ច្រែងចាស់

នៅថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២១ ក្រុមការងារសោភ័ណភាពរបស់ខេត្តកំពង់ស្ពឺ បានធ្វើការចាប់ឆ្នោតផ្ដល់កន្លែងលក់ដូរសម្រាប់បងប្អូនផ្សារកញ្ច្រែងចាស់ ដែលមានកន្លែងតូចចង្អៀតប្រឈមជាមួយនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមអរគុណចំពោះបងប្អូនអាជីវករផ្សារកញ្ច្រែងទាំងអស់ ដែលបានជឿទុកចិត្ត និង ចូលរួមជាមួយការរៀបចំរបស់អាជ្ញាធរខេត្ត។


សូមបញ្ជាក់ថា គោលបំណងសំខាន់ៗនៃការរៀបចំផ្សារនេះគឺ÷

១-ចង់ឲ្យបងប្អូននៅតែរក្សាបានមុខរបរទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
២-យើងអាចរក្សាបាននូវការមិនឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
៣-ធានាបាននូវប្រាក់ចំណូលប្រចាំថ្ងៃរបស់បងប្អូន ដោយទីតាំងលក់ដូរនេះមិនត្រូវបានគិតថ្លៃឈ្នួលតូប។

ប្រភព៖ ទទក

មតិយោបល់