ព័ត៌មានជាតិ

រថយន្ត​ សាំ​យ៉ុ​ង​ ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​

​ខេត្តកោះកុង​ ៖​ រថយន្ត​មួយ​គ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង​ កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ 14​ និង​ 00​ នាទី​នៅ​ចំណុច​អន្ទង់អាំង​ធំ​ ចន្លោះ​គីឡូម៉ែត្រ​ 60-61​ ស្ថិត​នៅ​ភូមិ​ជី​មា​ល​ ឃុំ​អណ្ដូងទឹក​ មាន​ករណី​រថយន្ត​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ (​ខូចខាត​ទាំងស្រុង​)​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​រង​ការ​ឆាបឆេះ​ ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ កំពត​ 2A-9899​ ទិស​ដៅ​ដឹក​ទំនិញ​ពី​ខេត្តកោះកុង​ទៅ​ខេត្តកំពត​។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ហង្ស​ សួង​ អាយុ​ 35​ ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ (​មិន​បណ្ដាល​ឱ្យ​រង​របួស​ទេ​)​ចំណែក​រថយន្ត​និង​ទំនិញ​ខូចខាត​ទាំងស្រុង​ ចំពោះ​មូលហេតុ​ ឆ្លង​ចរន្ត​អគ្គី​ស​នី​៕

ប្រភព៖ ទទកអគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់