ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងវត្ថុតាង ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កំពង់ស្ពឺ: នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ឲ្យប្រឹងប្រែងបន្តការងារស្រាវជ្រាវ បង្ក្រាបរាល់បទល្មើស ត្រូវកម្លាំងជំនាញក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី វិន ឡេង មេបញ្ជា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិទំនប់បិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ១-ឈ្មោះ ផាន់ សីលា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំលាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះ ប៉ូ ស្រីស ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ឃុំ ជាមួយគ្នា ។

ដកហូតវត្ថុតាងរួមមាន៖ -ថ្នាំញៀន ចំនួន ០៤កញ្ចប់តូច -ទូរសព្ទ ចំនួន ០២គ្រឿង
-ម៉ូតូមួយគ្រឿងម៉ាក់ ZOOMER-X ផ្លាកលេខ ភ្នំពេញ 1F-0602 -កាបូបស្ពាយជំហៀង ចំនួន០១ ពណ៌ខ្មៅ

បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់