ឯកឧត្តមអភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើ ចតា្តឡីស័ក ចំនួន ០៤ឃុំ ក្នុងស្រុកបាទី និងមួយឃុំ នៅស្រុកព្រៃកប្បាស

នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក មានចំនួន ៤ទីតាំង ទីតាំងទី១ មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សាអង្គសឹង្ហ ឃុំចំបក់ ទីតាំងទី២ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ឃុំពារាម ទីតាំងទី៣ វិទ្យាល័យគិតម៉េងប្រាសាទ ឃុំដូង និងទីតាំងទី៤ សាលាបឋមសិក្សា ភូមិថ្មី ឃុំត្នោត ក្នុងស្រុកបាទី និងទីតាំងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ភ្នំចចក ស្ថិតនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។

សូមបញ្ជាក់ដែរថា ក្នុងឱកាសចុះនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកបាទី និងស្រុកព្រៃកប្បាសផងដែរ ៕
ប្រភព: រដ្ឋបាលខេត្តតាកែវ

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *