ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា នៅវេលាម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជា សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ 301-F1 និង F3 ដែលស្ថិតនៅ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មូលហេតុនៃការផ្ដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ថា គឺដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការអូសខ្សែបណ្តាញតង់ស្យុងទាប(LV)បន្ថែម ហើយអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១១៖៣០នាទីថ្ងៃត្រង់នេះ៕
មតិយោបល់