វ៉ាស៊ីនតោន ៖ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននឹងកំពុងតែពិចារណា ទៅលើការឈរឈ្មោះ បោះឆ្នោតប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អាណត្តិថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ វ៉ាស៊ីនតោន ប៉ុស្តិ៍ នៅថ្ងៃ អង្គារ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤។
លោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងថា លោកស្រី កំពុងពិចារណាលើការឈរឈ្មោះ បោះឆ្នោតនៅក្នុងបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកអាណាត្តិថ្មី ក្រោមសំឡេងគាំទ្រពីសមាជិកបក្ស និង ប្រជាពលរដ្ឋ ខណៈដែលលោកស្រី ចូលរួមក្នុងយុទ្ធនាការប្រមូលថវិកា ឲ្យលោក ថម ហារ៍ហ្គីន សមាជិកព្រឹទ្ធសភា មកពីបក្សប្រជាធិបតេយ្យ ។
លោក ហ៊ីលឡារី បញ្ជាក់ថា យុទ្ធនាការរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គឺមានរយៈពេល ៤ឆ្នាំ ម្តង ដូច្នេះលោកស្រី នឹងខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ក្នុងការបង្កើតនយោបាយល្អៗដល់ពលរដ្ឋអាមេរិក៕
មតិយោបល់