អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ បានចុះពិនិត្យ ទីតាំង ស្ថាបនាផ្លូវចូលក្នុងទីតាំងបម្រុង ទុកសម្រាប់ ការបញ្ចុះ សពបងប្អូនប្រជាពលរដ្ឋឥស្លាម ក្នុងករណីមានស្លាប់ដោយសារជំងឺកូវីដ១៩ នាពេលខាងមុខ

ព្រឹក ថ្ងៃ ទី ០៤ ខែ ឧសភា ឆ្នាំ ២០២១! លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត រួមនឹងមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ បានចុះពិនិត្យ ទីតាំង ស្ថាបនាផ្លូវចូលក្នុងទីតាំងបម្រុង ទុកសម្រាប់ ការបញ្ចុះ សពបងប្អូនប្រជាពលរដ្ឋឥស្លាម ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងករណីមានស្លាប់ដោយសារជំងឺកូវីដ១៩ នាពេលខាងមុខ។

ក្នុងឱកាសចុះពិនិត្យ លោក អភិបាលរងខេត្តសង្ឃឹមថានឹងមិនមានសពបងប្អូនប្រជាពលរដ្ឋឥស្លាមណាម្នាក់ ត្រូវ បានបញ្ជុះក្នុងទីតាំងនេះទេ ប៉ុន្តែ អ្វី ៗដែលក្រុុមការងាររៀបចំបម្រុងនេះ គឺគ្រាន់តែរៀបចំបង្ការទុក ចំពោះ ហានិភ័យ ដែលអាចនឹងកេីតឡេីងហេតុការណ៍ណាមួយតែប៉ុណ្ណោះ។
ប្រភព: រដ្ឋបាលខេត្តត្បូងឃ្មុំ

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *