ព័ត៌មានជាតិ

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀងអាហារ ចំនួន ១,៤៤៨ គ្រួសារ នៅតាមសង្កាត់ទាំង៧

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ បានពាំនាំស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការចម្លងនៃមេរោគកូវីដ១៩ នៅទូតាំងមូលដ្ឋានខណ្ឌ សរុបចំនួន ២,១៣៦ គ្រួសារ រួមមាន ៖ សង្កាត់ទួលសង្កែទី១ ចំនួន ៥៩៤ គ្រួសារ , សង្កាត់ទួលសង្កែទី២ ចំនួន ១០០ គ្រួសារ , សង្កាត់ប្ញស្សីកែវ ចំនួន ២១១ គ្រួសារ , សង្កាត់គីឡូម៉ែតលេខ៦ ចំនួន ២៤៣ គ្រួសារ , សង្កាត់ច្រាំងចំរេះទី២ ចំនួន ១០០ គ្រួសារ , សង្កាត់ច្រាំងចំរេះទី១ ចំនួន ១០០ គ្រួសារ និង សង្កាត់ស្វាយប៉ាក ចំនួន ១០០ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ នាឱកាសនេះ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ២,១៣៦ គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង៕
ប្រភព: ទទក

មតិយោបល់